សីលធម៌​ភរិយា ចំពោះ​ស្វាមី មាន ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ - Norkor Chenla News


សីលធម៌​ភរិយា ចំពោះ​ស្វាមី មាន ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ

Share knowledge

 សីលធម៌​ភរិយា ចំពោះ​ស្វាមី មាន ៥ ប្រការ សំរាប់​អនុវត្ត​ចំពោះ​ស្វាមី​ខ្លួន គឺៈ

១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ មាន​បាយទឹក​ជា​ដើម​ដោយ​ផ្ចិតផ្ចង់, មើល រៀប​ចំ​ឥវ៉ាន់ ទ្រព្យសម្បត្តិ រៀបចំផ្ទះ សំបែង ឲ្យ​មានសណ្តាប់​ធ្នាប់​រៀប​រយ​ស្អាត​បាត មានអនាម័យ ដូចសុភាសិត​ថា «ដំណេក​ដេក​ជា​ខ្នាត  អោយ សំអាត​សំអាង​ជា ទើប ទេវតា​រក្សា ចំរើន​សុខ​ស្រីសួស្តី» ។

២. សង្គ្រោះ​ញាតិ​ខាងស្វាមី និង​ញាតិ​ខាង​ខ្លួន ឲ្យ​បាន​ស្មើ​មុខ​គ្នា រួម​ទាំង​បដិសណ្ឋារ កិច្ចចំពោះ​បុគ្គល​ដែល​ស្វាមីរាប់​អាន ពេល​ដែល​ជន​នោះ​មក​ដល់ផ្ទះ។

៣. ថែទាំ​ទុក​ដាក់​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រក​បាន​មក, របស់​បាត់​ត្រូវ​តាម​រក, របស់ ចាស់​ត្រូវ​ជួស​ជុល ប្រើ, និង​ត្រូវ​ចេះ​ប្រមាណ ក្នុង​ការ​ប្រើទ្រព្យសម្បត្តិ ។

ត្រង់នាទី ទី៣ នេះ នារី​ជា​ភរិយា​ត្រូវចង​ចាំ​ពាក្យ​បុរាណ​ថាៈ

«ប្តី​ជា​អ្នក​រក ទ្រព្យធន​បាន​មក   ប្រពន្ធ​ទុក​ដាក់​ចាស់​ទុំ​បូរាណ   បាន​ពោល​បញ្ជាក់    អោយ​នាង​អោយ​អ្នក  ចង​ចាំ​គ្រប់​ប្រាណ។   សំណាប​យោង​ដី រី​ឯ​ស្រី​ៗ  យោង​ប្រុស សាមាន្យ (សាមញ្ញ)  ទោះ​មារយាទ​ខ្សោយ  ក៏​ដោយ​បើ​បាន  ស្រី​មាន​សន្តាន  ខ្ជាប់​ខ្ជួន​មួន​មាំ ។    តែង​បាន​ចំរើន  ទ្រព្យា​កើត​កើន  ព្រោះ​ស្រី​ថែ​ទាំ    ចាត់​ចែង​ទុក​ដាក់   ចេះ​លាក់​សន្សំ  សង្វាត​ខិត​ខំ រក្សា​ឲ្យ​គង់ » ។  « ខ្លែង​ហើរ​ដ្បិត​ខ្យល់  នាយ​ថ្កើង​ដ្បិត​ពល  រក្សា​ឲ្យ​សុខ   ទ្រព្យ​គង់​ដ្បិត​ស្រី ចេះ​សំចៃ​ទុក ផ្ទះ​ធំ​ស្រណុក   ដ្បិត​ភរិយា​ជា » ។

៤. មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ស្វាមី ( មិន​ក្បត់​ចិត្ត​ស្វាមី ) ។

៥. ឈ្លាសវៃ ប៉ិនប្រសប់ និង​ប្រឹង​ប្រែង​ជានិច្ច​ក្នុង​កិច្ចការ​គ្រប់​យ៉ាង ព្រោះ​ខ្លួន​មាន នាទី​ជា « មេផ្ទះ, មេ​កិច្ចការ​ជា​ធំ​​ក្នុង​គ្រួសារ» ។

Home